អ្នកជំនួយការរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Kurt Campbell ទៅបំពេញទស្សនកិច្ចនៅវៀតណាម

(​VOV World) ក្នុងដំណើបំពេញទស្សនកិច្ច នៅវៀតណាម នាថ្ងៃទី 2 កម្ភះ អ្នកជំនួយការរបស់
រដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកដំបន់អាស៊ីខាងកើត -ប៉ាស៊ីហ្វីក Kurt Campbell បានមានជំនួបសន្ទនាជាមួយ រដ្ឋមន្ត្រី ប្រធានការិយាល័៧រដ្ឋាភិបាលវៀតណាម លោក Vu Duc Dam រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang អនុរដ្ឋមន្ត្រីការពារប្រទេស ឧត្តមសេនី Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការបរទេស VN Le Luong Minh អនុប្រធាន​គណះកម្មាធិការកិច្ចការបរទេសមជ្ឈឹម Vuong Thua Phong ។ ភាគីទាំងពីរ ​បាន​ពេញចិត្តចំពោះ បណ្ដាការអភិវឌ្ឈន៏របស់ទំនាក់ទំនង វៀតណាម -អាមេរិក ក្នុងរយះ​ពេលកន្លងទៅ និងពិភាក្សារអំពីបណ្ដាវិធានការជំរុញថែមទៀត ទំនាក់ទំនងរវាង​ប្រទេសទាំងពីរ ពិសេសគឺបណ្ដាវិស័យ សេដ្ឋកិច្ច- ពាណិជ្ជកម្ម-វិនិយោគ​ អប់រំ ​ជាដើម…អោយខ្លាំងក្លាថែមទៀត។ វៀតណាមបានស្នើ រដ្ឋាភិបាលអាមេរិក ទទួលស្គាល់យ៉ាងឆាប់ៗ អំពី យន្តការសេដ្ឋកិច្ចទីផ្សារ (MES) និងលៃទុកអោយវៀតណាម អនុគ្រោះ​អំពីរដ្ឋាករ​ទូទៅ​ (GSP) លុបចោលបណ្ដាវិធានការរារាំង​ពាណិជ្ជកម្ម ចំពោះ​ផលិតផលរបស់​វៀតណាមដូចជា៖ បង្កង ត្រីប្រា ជាដើម…។
រីឯ អ្នកជំនួយការរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Kurt Campbell អះអាងថា៖

អ្នកជំនួយការរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Kurt Campbell ទៅបំពេញទស្សនកិច្ចនៅវៀតណាម  - ảnh 1
លោក Kurt Campbell

អាមេរិកមានគោលបំណងជំរុញយ៉ាងខ្លាំងក្លាថែមទៀត​ ទំនាក់ទំនងជាមួយវៀតណាម តាមទឹស ដៃគូរយុទ្ធសាស្ត្រ សង្កត់ធ្ងន់ទៅលើការបន្ត​បង្កើនថវិការអោយដំណើការជំនេះពុះពារលើផលវិបាក់របស់សង្គ្រាម ជាដើម។ លោក Kurt Campbell ក៏បានអះអាងថា៖ អាមេរិកគាំទ្រ ​ការដោះស្រាយបណ្ដា​ការប្រជែង​ដណ្ដើមគ្នាក្នុងដំបន់ ក្នុងនោះមានបញ្ហាសមុត្រខាងកើត ដោយបណ្ដាស​ន្តិវិធី​ ផ្អែកទៅលើ មូលដ្ឋានច្បាប់អន្តរជាតិដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ